khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ ស្រុកដំណាក់ចង្អើរ និងក្រុងកែប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលាស្រុកដំណាក់ចង្អើរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មកពីស្រុកដំណាក់ចង្អើរ  និងក្រុងកែប ខេត្តកែប សរុបចំនួន៥៥នាក់។

    គោលបំណងនៃពិធីសំណេះសំណាលនេះ ផ្តោតលើបញ្ហាប្រឈម តម្រូវការ និងសំណូមពរនានារបស់មូលដ្ឋាន ក្នុងការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់យើង ឱ្យកាន់តែមានភាពប្រសើរឡើង ដោយផ្តោបលើការចុះសួរសុខទុក្ខចំពោះក្រុមគ្រួសារយុទ្ធជនពលី ពិការ ជនភៀសសឹក និងពលករចំណូលស្រុក ដើម្បីប្រមូលព័ត៌មានពីបញ្ហាប្រឈម និងសំណូមពរ ក្នុងការប្រកបមុខរបរប្រចាំថ្ងៃ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់ តែសម្បូរសប្បាយ។

    ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីក្រុម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសម្តែងការកោតសរសើរចំពោះវីរភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងស្ថានការណ៍របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

    ឯកឧត្តមប្រធានស្តីទីក្រុម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តរក្សាសាមគ្គីភាព ឯកភាពជាតិ ការពារសន្តិភាព ដែលបានមកដោយលំបាក តាមរយៈការលះបង់ដ៏មហិមារបស់ សម្តេចតេជោ ដែលជាកត្តាមិនអាចខ្វះបាន ក្នុងកិច្ចការពារឯករាជ្យភាព អធិបតេយ្យជាតិ បូរណភាពដែនដី វិបុលភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក